(បាត់ដំបង) កាលពីថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ២០២៣នេះនៅ វេលាម៉ោង ១២និង៤៥នាទី នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនអនុវត្តតាមយោបល់ដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចជាលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង ដោយមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបងផងនោះកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបបានចុះប្រតិបត្តិការបង្ក្រាបករណី ល្បែង ស៊ីសង ( ភ្នាល់មាន់ជល់ ) ០១ ករណី និងបានធ្វេីការនាំខ្លួនមនុស្សចំនួន ១៩ នាក់ មកមកកាន់ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរស្រាវ ជ្រាវ ។
វត្ថុតាងដកហូតរួមមាន
១ /ម៉ូតូ ចំនួន ១៦ គ្រឿង
២ / ជញ្ជីង សម្រាប់ថ្លឹងមាន់ជល់ ០១
៣ /កៅស៊ូ សង្វៀនជល់មាន់ចំនួន០៦ ដុំ
៤ /កំសៀវដាំទឹកសម្រាប់ស្អំមាន់ជល់០១
៥ /នាឡិកាកំណត់នាទី ចំនួន ០១ គ្រឿង
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕