មណ្ឌលគិរី៖កម្លាំងនគរបាលអន្តរាគមន៍ខេត្ត ជាមួយនគរបាលស្រុកអូររាំង និងនគរបាលប៉ុស្តិ៍ សែនមនោរម្យ បានបង្ក្រាបល្បែងស៊ីសងប្រភេទមាន់ជល់។ទីតាំងបទល្មើសនោះនៅម្តុំវាលស្មៅក្រោយក្រុមពូទ្រង ក្នុងភូមិពូហ្យាម ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៤ ខែមិថុនា។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាបនោះចាប់បានវត្ថុតាងមានដូចជា ម៉ូតូចម្រុះម៉ាកចំនួន១៨គ្រឿង-មាន់ជល់ងាប់១ក្បាល-ជញ្ជីងថ្លឹងមាន់១-ស្កុតរុំជើងមួយចំនួន។ចំណែកក្រុមញៀនល្បែងជល់មាន់ទាំងនោះបានរត់គេចខ្លួនបាត់អស់។ចំពោះវត្ថុតាងខាងលើកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានដឹកជញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំង ដើម្បីបន្តនីតិវិធី៕