Uncategorized

រថយន្តដឹកផ្លែដូងបើកបុកក្មេងស្រីម្នាក់បណ្ដាលឱ្យផុងលលាក្បាលស្លាប់

ព្រះវិហារ៖រថយន្តដឹកផ្លែដូងមួយគ្រឿងកាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១បានបើកបុកក្មេងស្រីម្នាក់បណ្តាលឱ្យផុងលលាដ៍ក្បាលស្លាប់ភ្លាមៗខណៈពេលដែលក្មេងស្រីរងគ្រោះកំពុងតែឈរលេងនៅមុខផ្ទះ។ករណីនេះកើតឡើងនៅភូមិក្រាំងដូងឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យខេត្តព្រះវិហារ។
មន្ត្រីនគរបាលបានឱ្យដឹងថា៖គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់បង្កឡើងពី រថយន្តដឹកផ្លែដូងម៉ាកស្តារិចពាក់ផ្លាកលេខព្រះវិហារ 2B5755។បើកបរឈ្មោះ ហ៊ូចន្ធី ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅភូមិ សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត។
កុមារីរងគ្រោះឈ្មោះផេនលីនណាអាយុ៩ឆ្នាំឪពុកឈ្មោះភួងសុភ័សម្តាយឈ្មោះយុនគន្ធារស់នៅភូមិកើតហេតុខាងលើ។ក្រោយពីកើតហេតុសមត្ថកិច្ច បញ្ជូនជនបង្កនិងរថយន្តទៅមកការិយាល័យចរាចរណ៍ផ្លូវគោគខេត្តព្រះវិហារដើម្បីបន្តនិតិវិធីទៅតាមផ្លូវច្បាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *