Uncategorized

បុរសម្នាក់បានស្លាប់ដោយគោយន្តដឹកស្រូវក្រឡាប់ធ្លាក់ចូលប្រឡាយទឹកសង្កត់លើ

បន្ទាយមានជ័យ៖ បុរសម្នាក់បើកគោយន្តលើទំនប់ដឹកស្រូវទៅលក់ជួបគ្រោះថ្នាក់ដោយក្រឡាប់ចូលប្រឡាយទឹកគោយន្តបានសង្កត់បណ្តាលឱ្យអ្នកបើកបរស្លាប់នៅក្នុងភូមិតាវងឃុំពន្លៃស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យកាលពីម៉ោង៤៥ល្ងាចថ្ងៃទី២៤ខែមីនា ឆ្នាំ២០២១ ។
មន្ត្រីនគរបាល បានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះឃូ ចាន់គ្រប់ ភេទប្រុសអាយុ៤៤ ឆ្នាំរស់នៅភូមិឃុំស្រុកកើតហេតុ។ជនរងគ្រោះ រួមទាំងប្អូនថ្លៃ ក្រោយពីច្រូតកាត់ហើយបានបើកគោយន្តកន្ត្រៃម្នាក់១គ្រឿងទៅដឹកស្រូវយកទៅលក់គឺបើកលើទំនប់។ដោយសារគោយន្តដឹកស្រូវចំនួន១៣ការុងធ្ងន់ពេកក៏ក្រឡាប់ធ្លាក់ទៅក្នុងប្រឡាយទឹក ជនរងគ្រោះ ត្រូវគោយន្តសង្កត់ពីលើបណ្តាលឱ្យស្លាប់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *