Uncategorized

រាជរដ្ឋាភិបាលឥណ្ឌាបញ្ជូនអាវក្រោះនិងមួកការពារទៅព្រំដែនជាបន្ទាន់

 

​អន្តរជាតិ​៖​ប្រភពពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​និយាយថា យោធា​ប្រទេស​នេះ​បាន​បញ្ជូន​អាវ​ក្រោះ​ស៊ក​ទៅដោយ​បន្ទះ​សារធាតុ​ប៉ូ​លី​កាបូន​ដើម្បី​ប្រឆាំងនឹង​វត្ថុ​មុត​ស្រួច​និង​ដុំថ្ម រួមជាមួយ​មួក​ការពារ​រាប់រយ​ទៅឱ្យ​ទាហាន​របស់ខ្លួន​ដែល​ឈរជើង​នៅ​តំបន់​ឡា​ដាក់​។​សារព័ត៌មាន​India Today បាន​រាយការណ៍​ថា អាវ​ក្រោះ​ធុន​នេះ​៥០០​ឈុត​ត្រូវបាន​ដឹក​ពី​ក្រុង​បុំ​បៃ​ទៅកាន់​តំបន់​ព្រំដែន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​មិថុនា សម្រាប់​ទាហាន​នៅតាម​ព្រំដែន​ចម្ងាយ​៤.០៥៧​គីឡូម៉ែត្រ​ជាប់​ជាមួយ​ចិន​។​

​ការបញ្ជូន​អាវ​និង​មួក​ការពារ​នេះ​កើតឡើង​ចំពេល​ឥណ្ឌា​ចោទប្រកាន់​ទាហាន​ចិន​ថា​បាន​វាយ​សម្លាប់​ទាហាន​របស់ខ្លួន​យ៉ាងតិច​២០​នាក់​ក្នុងការ​ប្រយុទ្ធ​ដោយ​មិន​ប្រើ​កាំភ្លើង​សោះ កាលពី​ថ្ងៃ​ចន្ទ​។​អាវុធ​គ្រោះថ្នាក់​បំផុត​ក្នុង​ជម្លោះ​នេះ​គឺ ដំបង​ឈើ​ឬ​ដំបង​ដែក​ដាំ​ដែកគោល​ស្រួចៗ​ដែល​ត្រូវ​ហើយ​បើ​មិន​ស្លាប់​ក៏​របួសធ្ងន់​ដែរ​។​ដំបង​ឈើ​ដាំ​ដែកគោល​និង​ដំបង​ដែក​ផ្សាភ្ជាប់​ដែកគោល​ត្រូវ​ទាហាន​ឥណ្ឌា​ប្រមូល​ពី​ទាហាន​ចិន​។​
​បណ្តាញ​សង្គម​ចិន​បង្ហាញ​រូបភាព​ដែល​ខ្លួន​អះអាងថា​ជា​ទាហាន​ឥណ្ឌា​ដែល​ត្រូវ​ចាប់ខ្លួន​ក្រោយ​រង​ការវាយដំ​ប្រឡាក់​ឈាម​ពេញ​ខ្លួន​ចិន​បាន​អះ​ង​ថា ទាហាន​របស់ខ្លួន​រង​របួស​ឬ​ស្លាប់​៤៣​នាក់​ក្នុងការ​ប៉ះទង្គិច​នេះ​តែ​មិនបាន​បញ្ជាក់ថា ស្លាប់​ប៉ុន្មាន​ទេ ។​ផ្ទុះ​កំហឹង​នៅ​ឥណ្ឌា​ក្រោយ​ទាហាន​ឥណ្ឌា​ស្លាប់​នៅ​ព្រំដែន​។​
​ការស្លាប់​ទាហាន​ឥណ្ឌា​និង​ការចោទប្រកាន់ថា​ទាហាន​ចិន​បានធ្វើ​ឱ្យដាច់​ដោយ​សាកស​ព​ទាហាន​ឥណ្ឌា​ក្រោយ​ត្រូវ​សម្លាប់​បាន​បង្ក​កំហឹង​នៅ​ឥណ្ឌា និង​ពួកនិយម​សង្គ្រាម​ខ្លះ​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​សងសឹក​។​តែ​រដ្ឋមន្ត្រីការបរទេស​ចិន អះអាងថា​ទាហាន​ឥណ្ឌា​បាន​រំលោភ​កិច្ចព្រមព្រៀង​ដោយ​ឆ្លង​ចូល​ខាង​ទឹកដី​ចិន​ម្តង​ជា​ពីរដង​។​លោក​បានទាមទារ​ឱ្យ​ភាគី​ឥណ្ឌា​ធ្វើការ​ស៊ើបអង្កេត​និង​ដាក់ទោស​អ្នកទទួលខុសត្រូវ​ចំពោះ​ការរំលោភ​នេះ ។​

​ក្រៅពី​សុំឱ្យ​ភាគី​ឥណ្ឌា​ឈប់​បង្ករឿង​រដ្ឋមន្ត្រីការបរទេស​ចិន​វ៉ាង​យី​បាន​ព្រមាន​ឥណ្ឌា​ថា​«​កុំ​មើលស្រាល​ការប្តេជ្ញាចិត្ត​របស់​ចិន​ដើម្បី​ការពារ​អ្វីដែល​ខ្លួន​គិតថា​ជា​បូរណភាព​ទឹកដី​របស់ខ្លួន​»​។​
​សូមបញ្ជាក់ថា ចិន​អះអាង​ដី​ចំនួន​៩០.៦៤៩,៥៨៤​គីឡូម៉ែត្រ​ការ៉េ​ត្រង់​ព្រំដែន​ដែល​ឥណ្ឌា​កំពុង​កាន់កាប់​ជា​របស់ខ្លួន នៅពេល​ឥណ្ឌា​ក៏​អះអាងថា​ទឹកដី​៣៨. ៨៤៩,៨២២​គីឡូម៉ែត្រ​ការ៉េ ដែល​ចិន​កំពុង​កាន់កាប់​ជា​របស់ខ្លួន​។​

​ជម្លោះ​ដណ្តើម​ទឹកដី​នៅ​តំបន់ភ្នំ​ហេមពាន្ត​នេះ​កើតឡើង​ចាប់តាំងពី​អង់គ្លេស​ប្រគល់​ឯករាជ្យ​ដល់​ឥណ្ឌា​ហើយ​ខ្សែបន្ទាត់​ព្រំដែន​ជាក់ស្តែង​ប្រវែង​ជាង​៤​ពាន់​គីឡូម៉ែត្រ​រវាង​ប្រទេស​ទាំងពីរ ត្រូវបាន​បង្កើតឡើង​ក្រោយ​ប្រទេស​ទាំងពីរ​ធ្វើសង្គ្រាម​នឹង​គ្នា​អំពី​ព្រំដែន​នេះ​នៅ​ឆ្នាំ​១៩៦២៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *