ព័ត៌មានជាតិ

ដាក់បញ្ជាឱ្យទប់ស្កាត់ឲ្យបានចំពោះរថយន្តដែលពាក់ស្លាកលេខយោធាក្លែងក្លាយ

 

ព្រះវិហារ៖អភិបាលខេត្តព្រះវិហារបានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់មន្ត្រីកងរាជអាវុធហត្ថខេត្តធ្វើយ៉ាងណាត្រូវទប់ស្កាត់ឱ្យខាងតែបានចំពោះរថយន្តដែលពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ។
ការបទបញ្ជារបស់លោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធាច្បាប់និងជំនាញវិជ្ជាជីវ នាយ,នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ សម្រាប់ឆ្នាំ២០២១កាលពីព្រឹកថ្ងៃ២៩ខែមករាឆ្នាំ២០២១។
លោកប្រាក់ សុវណ្ណ ក្នុងនាមលោកជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តក៏បានធ្វើកាកោតសរសើរដល់នាយ,នាយរងនិងពលអាវុធហត្ថទាំងអស់ដែលចំណុះឱ្យខេត្តព្រះវិហារទាំងមូលដោយមួយរយៈកាលកន្លងមកតែងតែបំពេញតួរនាទីភារកិច្ចស្នូលរបស់ខ្លួន។
ភាពជោគជ័យនេះគឺដោយមានកាជួយណែនាំចង្អុលបង្ហាញនឹងឩបត្ថម្ភគាំទ្រពីសំណាក់នាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការងនៃកងយោធពលខេរភូមិន្ទនិងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកប្រាក់ សុវណ្ណអភិបាល ខេត្តព្រះវិហារផងដែរ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *