ព័ត៌មានសន្តិសុខសង្គម

ក្រុមក្មេងស្រីនាំគ្នាទៅលេងទឹក រអិលជើងធ្លាក់ចូលប្រឡាយលង់ស្លាប់៣នាក់

 

បន្ទាយមានជ័យ៖ក្រុមក្មេងស្រីៗបាននាំគ្នាទៅលេងទឹក និងរកក្តាមខ្យងស្រាប់តែរអិលជើងធ្លាក់ចូលប្រឡាយលង់ស្លាប់៣នាក់។ហេតុការណ៍ដ៏សង្វេកនេះបានកើតឡើងនៅត្រង់ប្រឡាយវាលស្រែ ស្ថិតក្នុងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី៧ ខែតុលា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្មេងស្រីដែលលង់ទឹកស្លាប់៣នាក់ឈ្មោះស៊ុម សៅរី អាយុ១៦ឆ្នាំ ឈ្មោះ ស៊ុម សៅរ៉ាត់អាយុ១២ឆ្នាំនិងឈ្មោះ អឿន សោភា អាយុ១២ឆ្នាំ។ពួកគេនៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ស្ត្រីឈ្មោះ វ៉ាន់ សុត អាយុ៦៩ឆ្នាំត្រូវជាជីដូនក្មេងស្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុចៅៗបានសុំគាត់ទៅលេងទឹក និងចាប់ក្តាមខ្យងនៅកន្លែងខាងលើ តែមិនឃើញត្រឡប់មកវិញ រហូតអ្នកភូមិបានប្រាប់ថា ចៅៗបានលង់ទឹកលិចបាត់ខ្លួនហើយ។

ក្រោយពីមានការភ្ញាក់ផ្អើលកម្លាំងនគរបាលស្រុក-នគរបាលប៉ុស្ដិ៍ និងប្រជាពលរដ្ឋបានចុះដល់កន្លែងកើតហេតុ ដើម្បីជួយចុះរាវរកក៏ឃើញក្មេងស្រីទាំង៣ រួចស្រង់យកសាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *