សៀមរាប ៖ ថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំនិងសហការី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨-ទី៩ នៅវត្តព្រះអង្គកងជុំ “ហៅវត្តព្រះអង្គខ្មៅ” ។
នៅក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨-ទី៩នេះ លោកឧត្តមសេនីយ៍ទោ ស្នងការ រួមជាមួយថ្នាក់ដឹកនាំនិងសហការី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បាននាំយកនូវទេយ្យទានទៅប្រគេនព្រះសង្ឃ រៀបចំថ្វាយផ្កាភ្ញីចំពោះព្រះរតនត្រ័យ និងនមស្សការ សមាទានសីល រាប់បាត្រ ប្រគេនបច្ច័យព្រះសង្ឃ ឧទ្ទិសកុសល ជូនដល់បុព្វការីជន ញាតិកាទាំង៧សណ្តាន និងនាយ នាយរង ពលនគរបាល ដែលបានពលី ជាកិច្ចបង្ហើយពិធីបុណ្យកាន់បិណ្ឌវេនទី៨-ទី៩នេះផងដែរ ៕