Uncategorized

មន្ត្រីជំនាញរកឃើញសារជាតិគីមីក្នុងពពុះសណ្ដែកនិងទំនិញខូចគុណភាពមួយចំនួន

 

ខេត្តស្វាយរៀង៖កាលពីព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២១មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្ត(កបប)។ជំនាញបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀងបានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារដាក់តាំងលក់ក្នុងផ្សារដូនសស្រុកស្វាយជ្រំខេត្តស្វាយរៀង។
លោកផឹងនិលប្រធានសាខា(កបប)ខេត្តបានឱ្យដឹងថា៖មន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគបរិភោគនៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួននិងបានប្រើប្រាស់ឧបករណ៍ធ្វើTestKitsបឋមលើម្ហូបអារហាចំនួន៣២គំរូ។ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ជាលទ្ធផលក្រោយការចុះអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាពពុះសណ្ដែកចំនួន២គីឡូក្រាមមានសារធាតុគីមីបូរ៉ាក់។ស្ករគ្រាប់ចំនួន១០កញ្ចប់នំពងទាចំនួន១០ថង់ស្មើ១៥គីឡូក្រាម។ចាហួយដូងចំនួន៨ធុងស្មើ១៦គីឡូក្រាម។ទឹកសៀងចំនួន១១ដប,ទឹកភេសជ្ជៈម៉ាកស្ទីងចំនួន១២ដប,ទឹកក្រូចឆ្មាចំនួន១០ដប,នំបាញ់ត្រាង ចំនួន១៥គីឡូក្រាម។

លោកបានបន្ថែមថាទំនិញដែលខូចគុណភាពទាំងនេះត្រូវបានមន្ត្រីជំនាញធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *