Uncategorized

ពលរដ្ឋខ្មែរអ៊ីស្លាម៥គ្រួសារមានជីវភាពខ្វះខាតទទួលអំណោយ

 

​​បាត់ដំបង​៖​មន្ត្រីសាខា​កាកបាទក្រហម​ខេត្ត​​បាន​ចុះសាកសួរ​សុខទុក្ខ​និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លាម​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​៥​គ្រួសារ​រស់នៅ​ភូមិ​ទួល​ជំ​ភ្លូ​ឃុំ​តា​ប៉ុន​ស្រុក​សង្កែ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​។​

​​លោក​បណ្ឌិត​ប៊ុត​គឹមស៊ាន​​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​សេចក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​គ្រួសារ​ទាំងអស់​។​ដោយ​គួ​ស​ប្រសាសន៍ថា​ជានិច្ចកាល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជា​ពល រដ្ឋ​ដោយ​មិន​ប្រកាន់​ពី​និន្នាការ​ន​យោ បាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ “​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទ ក្រហម​កម្ពុជា​” ។

អំណោយ​មនុស្សធម៌​ដែល​បាន​ចែកជូន​មាន​៖​អង្ករ​,​មី​,​ឃី​ត​១​កញ្ចប់​,​ត្រីខ​,​ទឹកបរិសុទ្ធ​វី​ឃែ​រ​,​ថវិកា​៥​ម៉ឺន​រៀល​និង​សម្ភារ​ប្រើប្រាស់​ផ្ទះបាយ​មួយចំនួន​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *