ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចជំនាញចាប់ឡានដឹកឈើខ្នាតយក្ស០១គ្រឿង ក្នុងដែនព្រៃឡង់

កំពង់ធំ៖លោកហោ ភាច នាយរងអធិការខាងជើងបឹងទន្លេសាបកាលពីយប់ថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០២១ បានបញ្ជាឱ្យកម្លាំងជំនាញ រដ្ឋបាលព្រៃឈើ ស្ទាក់ចាប់ឡាន វេអងដែលបានដឹកឈើចេញពី តំបន់អូរងាវក្នុងដែនព្រៃឡង់ឆ្លងកាត់ ឃុំទំរីង ឆ្ពោះទៅដាក់ នៅឯខេត្តកំពត។
បើតាមប្រភពព័ត៌មានបាន បញ្ជាក់ឱ្យដឹងថា ឡានវេអងនេះ បានដាក់ឈើថ្មី ពីក្រោម ហើយ ទិញឈើចាស់ៗដាក់គ្របពីលើ ដើម្បី បំភ័ន្ត ភ្នែកសមត្ថកិច្ច នៅតាមដងផ្លូវ។ រូបភាពនេះ គឺក្រុមឈ្មួញបានរកស៊ីកាក់កប ជាច្រើនឆ្នាំមកហើយ ដោយគេត្រូវ ជាមួយនឹងសមត្ថកិច្ច មួយចំនួនតូចនៅមូលដ្ឋាន រួចហើយ។
រហូតមកដល់ពេល នេះយើងមិនទាន់អាចទាកទងមន្ត្រីអធិការរដ្ឋបាល ព្រៃឈើខាងជើងបឹងទន្លេសាបដើម្បីសុំកាបំភ្លឺបានទេ ដោយសារយើងបាន ទាក់ទងទៅលោកហោ ភាច មិនលើកទូរស័ព្ទអ្នកសារព័ត៌មានឡើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *