ព័ត៌មានសន្តិសុខសង្គម

លោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនក្រោមបទចោទ”រំលោភលើទំនុកចិត្ត”

 

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែធ្ន ឆ្នាំ២០២៣នេះ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគបាលជាតិ (ភូមិភាគ៥) យកទៅដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះទោស តាមនីតិវិធី។

ការសម្រេចឃុំខ្លួននេះ គឺធ្វើឡើងបន្ទាប់ពីមានសាលដីកាបង្គាប់ឲ្យចាប់-ឃុំខ្លួន ដែលបង្គាប់ដោយលោក សួស សំអាត ប្រធានក្រុមប្រឹក្សារជំនុំជម្រះនៃសាលាឧទ្ធណ៍ភ្នំពេញ តាមរយ:សាលដីកា សភាព្រហ្មទណ្ឌ លេខ៦៧.ដកឧ|២៣ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ ត្រូវកម្លាំងនគរបាលចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅស្រុកសំឡូត ខេត្តបាត់ដំបង។ ការឃាត់ខ្លួននេះ យោងតាមសាលដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ធរណ៍ភ្នំពេញ ពីបទ «រំលោភលើទំនុកចិត្ត» ហើយបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ក្រោយប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១, ៣៩២ នៃក្រមព្រហ្មទណ្ឌ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *