ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកំពុងបន្តនីតិវិធី លើជនសង្ស័យ ករណីចាក់សម្លាប់ឪពុកចុងកាលពី៦ថ្ងៃមុន

 

ពោធិ៍សាត់៖រសៀលថ្ងៃទី១៨ ខែ ធ្នូឆ្នាំ២០២៣ កម្លាំងនាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃ និងសមត្ថកិច្ចខេត្តបានចុះស្រាវជ្រាវ ចាប់ជនសង័្សយជាកូនដើមករណីចាក់សម្លាប់ឳពុកចុង កាលពី៦ថ្ងៃមុននៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ក្រោយបង្កអំពើមនុស្សឃាតជនសង្ស័យបានរត់គេចខ្លួនទៅខេត្តពោធិ៍សាត់។

មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ជនសង័្សយឈ្មោះ វណ្ណាវី វច្ចណៈអាយុ៣០ឆ្នាំនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួននៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈជនល្មើសរូបនេះព្យាយាមប៉ុនប៉ងចូលទៅប្រទេសថៃ។
គួររំលឹកថា កាលពីថ្ងៃទី១៣ខែ ធ្នូឆ្នាំ២០២៣ នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមានករនីឃាតកម្ម បានកើតឡើងបង្កដោយឈ្មោះ វណ្ណាវី វច្ចណៈ អាយុ៣០ឆ្នាំ នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវជាកូនដើម។

ជនសង្ស័យបានប្រើកាំបិតចុងស្រួច ចាក់ជាច្រើនកាំបិតសម្លាប់ឈ្មោះ ហៃ សុភក្រ្តិ អាយុ៦៥ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នាត្រូវជាឪពុកចុង បណ្តាលឱ្យស្លាប់ភ្លាម។ ក្រោយពីធ្វើសកម្មភាពរួចជនសង័្សយបានរត់គេចខ្លួនបាត់។មួលហេតុសមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អាចកើតឡើងដោយសាររឿងទំនាស់ផ្ទៃក្នុងគ្រួសារ។ ក្រោយចាប់ខ្លួនសមត្ថកិច្ចខេត្តបាត់ដំបង ជាម្ចាស់ករណីបាននាំខ្លួនជនសង័្សយទៅមួលដ្ឋានវិញដើម្បីបន្តនីតិវិធី៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *