ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរ០២នាក់ ទៅតុលាការករណីគាស់ហាងលក់ផលិតផលជប៉ុន

ភ្នំពេញ៖សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១បានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការ បន្ទាប់ជនទាំងពីរនេះធ្វើសកកម្មភាពលួចគាស់ហាងលក់ផលិតផលមកពីប្រទេសជប៉ុន យីហោ មី-អានៅផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា៖ជនសង្ស័យទាំង២នាក់ឈ្មោះ អ៊ុកចាន់ ចេនឡា៣៥ឆ្នាំនិងឈ្មោះ ពៅ ខួច អាយុ២៥ឆ្នាំអ្នកទាំង២ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ចាប់យកវត្ថុតាង កាបូបដៃមួយ, កាបូបស្ពាយមួយ, កន្ត្រៃ២, កូនកាំបិត០២, ដែកកាប់១, កូនសោ៤ និងពិល១។
មន្ត្រីអាវុធហត្ថដដែលបានបន្តថា៖យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ឃើញឱកាសល្អ ពួកគេក៏បានធ្វើសកម្មភាពគាស់ជញ្ជាំងហាងខាងលើដើម្បីយកទ្រព្យសម្បត្តិមានតម្លៃ។ ពេលយករួចហើយបម្រុងគេចខ្លួន ពេលនោះសមត្ថកិច្ចអាវុធហត្ថក៏មកដល់ចាប់រូបគេទាំងពីរនាក់តែម្តង។ពួកគេបានប្រាប់សមត្ថកិច្ចថាធ្លាប់ប្រើបា្រស់គ្រឿងញៀនរយៈពេល២ឆ្នាំមកហើយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *