ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនអ្នកនាំផ្លូវនិងពលករសរុប៣២នាក់ ប្រុងឆ្លងដែនខុសច្បាប់

បន្ទាយមានជ័យ៖កម្លាំងការពារព្រំដែនគោកក្នុងខេត្តបន្ទាយមានជ័យបានចាប់ខ្លួនអ្នកនាំផ្លូវនិងពលករសរុបចំនួន៣២នាក់ប្រុងឆ្លងដែនខុសច្បាប់។
មន្ត្រីគោលដៅបានឱ្យដឹងថាដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រីសឹង្ហទុំមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១កម្លាំងចម្រុះបានចុះទប់ស្កាត់ពលករនិងអ្នកនាំផ្លូវប្រុងលួចឆ្លងដែនខុស ក្នុងយប់ថ្ងៃតែមួយបានចំនួន៣២នាក់។
ពលករនិងអ្នកនាំផ្លូវចំនួន៣២នាក់នេះមានស្រី១០នាក់និងកុមារម្នាក់និងជនសង្ស័យ៤នាក់។ ក្រុមនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅ៤គោលដៅផ្សេងគ្នាក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២១។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ច ក៏បានណែនាំប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ឡើយ។ បច្ចុប្បន្នពលករចំនួន២៨នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងជនសង្ស័យ៤នាក់សមត្ថកិច្ចចាត់ការតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *