ព័ត៌មានសន្តិសុខសង្គម

កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំកម្លាំងសហការចុះបង្ក្រាបករណីនេសាទខុសច្បាប់ ក្នុងមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង

បាត់ដំបង៖នៅថ្ងៃ ព្រហស្បតិ៍​៦រោច​ខែ​បុស្ស​ឆ្នាំខាលចត្វាស័ក​ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី១២​ខែ​ មករា​២០២៣អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧ​ត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្ន​ង​ការនៃស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង​ លោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ អ​ធិការនគរបាលស្រុកឯក​ភ្នំ​ បានដឹកនាំកម្លាំងក្នុងអង្គភាពនិ​ងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង ចូល​រួមជាមួយ​លោក​ម៉ិល​ សុ​ផល​ អភិបាលនៃគ​ណៈ​​អភិបាល​ស្រុកឯកភ្នំ​ ចុះបង្រ្កាបករណីនេសាទដោយខុសច្បាប់នៅ​ចំណុចរែកព្រះដើមឈើ(អតីតឡូតិ៍លេខ២)​ ឃុំកោះជីវាំង ស្រុកឯកភ្នំ ជាលទ្ធផល​គឺ៖
– សាច់​មង​ប្រវែង ២៥០០ម៉ែត្រ
– បង្គោលឈេី​ចំនួន១៥០ដើម
– ឡុក​សម្រាប់ចាប់ត្រី​ចំនួន​ ៥គ្រឿង
– ប្រលែង​ត្រីចំរុះចំនួន ៣០គីឡូក្រាម
សម្ភារៈខាងលើត្រូវបានដុតបំផ្លាញចោលនៅ ហ្នឹងកន្លែង៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *