ព័ត៌មានសន្តិសុខសង្គម

បញ្ជូនស្ត្រីវាយធ្វើទារុណកម្មលើកូនអាយុ៥ឆ្នាំទៅតុលាការ

ភ្នំពេញ៖នគរបាលខណ្ឌទួលគោករសៀលថ្ងៃទី២៦ ខែឧសភានេះបានបញ្ជូនស្រ្តីជាម្តាយ ប្រើដែកទំពក់សម្រាប់ព្យួរខោអាវវាយធ្វើទារុណកម្មកូនស្រីចិញ្ចឹមអាយុ៥ឆ្នាំឱ្យរបួសទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២កម្លាំងនគរបាលប៉ុស្តិ៍ ផ្សារដេប៉ូទី១ខណ្ឌទួលគោក បានចាប់ស្ត្រីម្នាក់នៅសង្កាត់ផ្សារដេប៉ូទី១ ករណី ប្រើដែកទំពក់សម្រាប់ព្យួរខោអាវវាយលើកូនស្រីចិញ្ចឹមឱ្យរងរបួសខណៈក្មេងស្រីរូបនោះលូចរត់ចេញមកក្រៅឱ្យគេជួយ។
ជនសង្ស័យជាម្តាយឈ្មោះចាន់ ធីតា ហៅ ធីតា អាយុ៣៧ឆ្នាំជាអ្នកលក់កាហ្វេ ស្នាក់នៅ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។ចំណែកម្តាយបង្កើតក្មេងស្រីរងគ្រោះឈ្មោះ កេង សុភា អាយុ៣៦ឆ្នាំស្នាក់នៅផ្ទះជួលខណ្ឌមានជ័យ។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលខណ្ឌទួលគោកបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី២៦ខែឧសភានេះហើយ។ ចំណែកក្មេងស្រីរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្ប ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំនៃអង្គការមិត្តសំឡាញ់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *