ព័ត៌មានសន្តិសុខសង្គម

អ្នកញៀនល្បែងជល់មាន់រត់បាត់ជើងសព្រាត ខណៈក្រឡេកឃើញកងកម្លាំងនគរបាលចុះទៅដល់

ខេត្តក្រចេះ ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី កាលពី​រសៀល​ថ្ងៃ​ទី​១៨ មិថុនា ២០២៣ បាន​ឆ្មក់​បង្ក្រាប​ដល់ទី​តាំង​ជល់​មាន់​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​ត្រពាំង​ប្ញ​ស្សី ភូមិ​ថ្ម​គ្រែ​កណ្ដាល ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដោយ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ទៅ​រក្សា​ទុក​ជ​បណ្តោះអាសន្ន និង​មួយ​ចំនួន​ទៀត​ត្រូវ​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង ។

យោង​តាម​របាយការណ៍​នគរបាល​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ជល់​មាន់​នោះ ក្រុម​អ្នកលេង​ជល់​មាន់ និង​លេងល្បែង​អាប៉ោង​ភ្នាល់ គ្រាន់តែ​ក្រឡេក​ឃើញ​កម្លាំង​នគរបាល​ចុះ​ទៅ​ដល់ទី​តាំង ក្រុម​អ្នក​ជល់​មាន់​ទាំងនោះ​រត់​បាតជើង​ស​ព្រាត​ទាំង​ព្រលឹង ដោយ​បន្សល់​ទុក​ម៉ូតូ​ជា​ច្រើន​គ្រឿង និង​វត្ថុ​តាង​ជា​ច្រើន​ទៀត ។

ទាក់ទិន​វ​ត្តុ​តាង​ដែល​កម្លាំង​នគរបាល​ដកហូត​រួម​មាន ម៉ូតូ​ចំនួន​១៤​គ្រឿង កៅអី​ជ័រ​ចំនួន​៤ ចាន​ទ្រនាប់​ដាក់​ខ្សាច់ សម្រាប់​បាញ់អាប៉ោង​ចំនួន​០១,​ខ្នាយ​មាន់​ដែក​១​គូ​,​កញ្ចក់​ជ័រ​របាំង​មាន់​ចំនួន​៣,​មាន់​ជល់​ចំនួន​៣​ក្បាល​(​ងាប់​១),​តុ​ឈើ​ចំនួន​១,​ស្បៃ​របាំង​សង្វៀន​ជល់​មាន់​ចំនួន​១​ខ្សែ​,​កន្ត្រក​ដាក់​មាន់​យក​មក​ជល់​ចំនួន​៣,​ឡាំង​ស្នោ​សម្រាប់​ដាក់​ភេ​ស​ជ្ជះ​ចំនួន​១ ។

បច្ចុប្បន្ន សម្ភារ​វត្ថុ​តាង​ខាងលើ បាន​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *