ភ្នំពេញ៖តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសបានឱ្យដឹងព្រឹកថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២៣នេះថា
ចាប់ពីថ្ងៃទី២១-២៧ ខែមិថុនានេះអាចមានភ្លៀងពីកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ-រន្ទះនិងខ្យល់កន្ត្រាក់។
ក្រសួងដដែលបានបញ្ជាក់ថា រយៈពេលមួយសប្តាហ៍ខាងមុខកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូស្សុងនិរតីក្នុងកម្រិតមធ្យម។ លក្ខណៈបែបនេះនឹងធ្វើឱ្យ-តំបន់ទំនាបកណ្តាល-សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦C -សីតុណ្ហភាពអតិបរមាមានពី៣៤-៣៦C -អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ-រន្ទះនិងខ្យល់កន្ត្រាក់ ។
តំបន់ខ្ពង់រាប-សីតុណ្ហភាពអប្បបរមាមានពី២៤-២៦C -សីតុណ្ហភាពអតិបរមា មានពី៣៣-៣៥C-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ-រន្ទះនិងខ្យល់កន្រ្តាក់។-តំបន់មាត់សមុទ្រ-សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧C -សីតុណ្ហភាពអតិបរមាមានពី៣១-៣៣C-អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ-រន្ទះនិងខ្យល់កន្ត្រាក់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕