ក្រចេះ៖បុរសម្នាក់បានជិះម៉ូតូជ្រុលទៅបុករថយន្តពីក្រោយដែលរថយន្តនោះបានចតនៅលើទ្រូងផ្លូវក្នុងទិសដៅស្របគ្នាអត់ភើ្លងសញ្ញាបណ្តាលឱ្យបោកក្បាលស្លាប់។
មន្ត្រីនគរបាលបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែងក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះកាលពីយប់ថ្ងៃទី ២៣ ខែមករា។អ្នកស្លាប់ឈ្មោះ ស៊ឹម ហួន អាយុ ៤០ ឆ្នាំនៅភូមិ ឃុំខាងលើ។បុរសរងគ្រោះជិះម៉ូតូម៉ាកយ៉ាម៉ាហា ស៊ីរុស ពីត្បូងទៅខាងជើងក៏បុករថយន្តពីក្រោយដែលបានចតនៅលើទ្រូងផ្លូវ។
ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានបន្ថែមល្បឿនរត់គេចខ្លួនចេញបាត់តែម្តង។ចំណែកម៉ូតូ រងការខូចខាតត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូគ្រៀងដើម្បីបន្តនីតិវិធី៕