ព័ត៌មានសន្តិសុខសង្គម

បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីលួចម៉ូតូ

បាត់ដំបង៖នគរបាលបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការករណីលួចម៉ូតូរបស់ប្រជាពលរដ្ឋក្នុងស្រុកថ្មគោលកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២១។
លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការនគរបាលរងស្រុកថ្មគោលបានឱ្យដឹងថា នគរបាលជំនាញស្រុកថ្មគោល ជាមួយនគរបាលស្រុកបវេលបានចាប់ ជនសង្ស័យម្នាក់នៅត្រង់ភូមិស្វាយសរ ឃុំខ្នាចរមាស ស្រុកបរវេល ខេត្តបាត់ដំបង។
ជនសង្ស័យឈ្មោះស៊ុន បញ្ញា ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល បាន លួចម៉ូតូហុងដាមួយគ្រឿងកាលពីថ្ងៃទី ២៥ ខែកក្កដា របស់ជនរងគ្រោះឈ្មោះធួន ប៊ុនថេន ភេទប្រុស អាយុ ៤២ឆ្នាំ ។ក្រោយការចាប់ខ្លួនជនបង្កដកហូតបានម៉ូតូ ហើយបានប្រគល់ឲ្យម្ចាស់ដើមវិញ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *