ព័ត៌មានសន្តិសុខសង្គម

បុរសម្នាក់ទល់លាមក ជិះម៉ូតូឌុបទៅពេទ្យស្លាប់តាមផ្លូវ

បន្ទាយមានជ័យ៖បុរសម្នាក់ក្រោយបែកបាក់ជាមួយប្រពន្ធត្រូវទទួលចិញ្ចឹមកូន២នាក់ហើយមានជំងឺទល់លាមកក៏ហៅម៉ូតូឌុបទៅមន្ទីរពេទ្យស្រាប់តែដាច់ខ្សល់ស្លាប់តាមផ្លូវ ។
ហេតុការណ៍នេះកើតឡើងនៅលើផ្លូវជាតិលេខ៥ ក្នុងភូមិបាលិលេយ្យ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។មន្ត្រីអាជ្ញាធរបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះសិង្ហ ភ័ណ្ណារ៉ា អាយុ៥៣ឆ្នាំ ជាកម្មករសំណង់ បានបន្សល់កូនប្រុសស្រី២នាក់ ។កូនប្រុសច្បងឈ្មោះសិង្ហ ផាណាត់ អាយុ១២ឆ្នាំ និង កូនស្រីឈ្មោះសិង្ហ ធារី អាយុ៩ឆ្នាំ ទាំង៣នាក់ឪពុកកូនស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុ។
ពលរដ្ឋជិតខាងបានឱ្យដឹងថា ជនរងគ្រោះមានជំងឺទល់លាមករយៈពេល២ថ្ងៃមកហើយ ។ដោយមិនស្រួលខ្លួនក៏ហៅម៉ូតូឌុបឱ្យដឹកគាត់ទៅមន្ទីរពេទ្យស្រាប់តែដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។ ពលរដ្ឋបន្តថា ជនរងគ្រោះបានបែកបាក់គ្នាជាមួយប្រពន្ធហើយ ត្រូវទទួលចិញ្ចឹមកូនទាំង២នាក់។
បន្ទាប់មកអាជ្ញាធរ សម្រេចយកសពទៅដម្កល់នៅវត្តបាលិលេយ្យ ។ចំណែកកូនប្រុសស្រី២នាក់ ត្រូវសមត្ថកិច្ចយកទៅសម្រាកនៅបន្ទប់ជួល ដើម្បីស្វែងរកសាច់ញាតិមកទទួល ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *