ព័ត៌មានសន្តិសុខសង្គម

ម៉ូតូនិងម៉ូតូបុកគ្នា បុរសម្នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះនៅលើផ្លូវជាតិលេខ១៤២ ម្តុំអូរអណ្ដាស់ ស្ថិតក្នុងភូមិកោះរុន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១។មុនកើតហេតុ មានម៉ូតូម៉ាកហុងដា បើកបរដោយឈ្មោះលីម ផន អាយុ២១ឆ្នាំ រងរបួសធ្ងន់ទីលំនៅភូមិក្នុងអាយ ឃុំតាសាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ម៉ូតូនេះបុកជាមួយម៉ូតូម៉ាកគុប មូលបើកបរដោយ ឈ្មោះ ផន ង៉ែត អាយុ៤៨ឆ្នាំ រស់នៅភូមិរស្មី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានស្លាប់។ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង និងបាន ប្រគល់សាកសពជូនសាច់ញាតិ។រីឯ ម៉ូតូទាំងពីរគ្រឿងត្រូវបានចាប់យកទៅរក្សាទុកនៅនគរបាលស្រុកឱរ៉ាល់ ដើម្បីរង់ចាំក្រុមគ្រួសារចូលខ្លួនដោះស្រាយ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *