ព័ត៌មានសន្តិសុខសង្គម

បើកម៉ូតូរ៉ឺម៉ក បុកបង្គោលដែក ក្រឡាប់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

បន្ទាយមានជ័យ៖បុរសម្នាក់និងមានអ្នករួមដំណើរបានបើកម៉ូតូសណ្តោងរ៉ឺម៉កយ៉ាងលឿនទៅបុកបង្គោលដែកផ្លាកសញ្ញាចរាចរណ៍បណ្តាលឱ្យក្រឡាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់។
ហេតុការណ៍នេះបង្កដោយខ្លួនឯង នៅលើកំណាត់ផ្លូវជាតិលេខ៥៦Aនៅ ទល់មុខអនុវិទ្យាល័យតាបែនក្នុងភូមិគោករកា ឃុំតាបែនស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលេពីយប់ថ្ងៃទី៣០ខែមករា ឆ្នាំ២០២២។
នគរបាលស្រុកស្វាយចេកបានឱ្យដឹងថា អ្នកដែលស្លាប់ឈ្មោះខន អាយុ ៣១ឆ្នាំនៅភូមិឬស្សី ឃុំឈ្នួរ ស្រុកព្រះនេត្រព្រះ។ជនរងគញរោះបើកបរម៉ូតូសណ្តោងរ៉ឺម៉កម៉ាកហុងដាឌ្រីម គ្មានស្លាកលេខ និងអ្នករួមដំណើរឈ្មោះចយ ខី អាយុ៣១ឆ្នាំរស់នៅភូមិគោកព្រិចត្បួងឃុំតាផូ ស្រុកស្វាយចេក។
អ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កស្ថិតក្នុងស្ថានភាពស្រវឹងហើយប្រើល្បឿនលឿនចាំងភ្លើងរថយន្តបើកបញ្ច្រាសគ្នាផងបានបុកបង្គោលផ្លាកសញ្ញាចរាចរណ៍បណ្តាលឱ្យស្លាប់និងរបួសបែបនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *