ព័ត៌មានសន្តិសុខសង្គម

កែច្នៃកាំភ្លើងលួចបាញ់សត្វប្រើស ក្នុងសួនឧទ្យានភ្នំតាម៉ៅ ចាប់បញ្ជូនទៅតុលាការ

តាកែវ៖នគរបាលខេត្តតាកែវ បានចាប់បុរសម្នាក់កែច្នៃកាំភ្លើង លួចបាញ់សម្លាប់សត្វប្រើស ក្នុងសួនឧទ្យានភ្នំតាម៉ៅហើយពន្លះសាច់យកទៅលក់ ត្រូវចាប់បញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាទៀបភ្លឺថ្ងៃទី២៧ ខែមីនា មានករណីលួចបាញ់សម្លាប់សត្វប្រើសមួយក្បាល នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ ក្នុងភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។ជនសង្ស័យឈ្មោះ ធឹម រ៉ាវី អាយុ៣៥ឆ្នាំនៅភូមិឃុំខាងលើ បានប្រើកាំភ្លើងកែច្នៃបាញ់សម្លាប់សត្វប្រើស១ក្បាល រួចពន្លះយកសាច់ទៅលក់។
ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា ឃើញបុរសម្នាក់មានសាច់សត្វប្រើសលក់។បន្ទាប់ទទួលបានព័ត៌មាន កម្លាំងនគរបាលបានចុះទៅឃាត់ខ្លួនជនសង្ស័យជាបន្ទាន់ និងដកហូតកាំភ្លើងកែច្នៃ១ដើមនិងសាច់ប្រើសមួយចំនួន យកទៅសាកសួរ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកែច្នៃកាំភ្លើងបាញ់សម្លាប់សត្វប្រើស បន្លះយកសាច់ទៅលក់ពិតប្រាកដមែន។សាច់ប្រើសលក់ក្នុង១គីឡូក្រាមតម្លៃ៣ម៉ឺនរៀល រីឯក្បាលនិងស្បែកបានបោះចោលក្នុងព្រៃ។ក្រោយមកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *