Uncategorized

ឃាត់ខ្លួនផ្កាយ១ ម្ចាស់មន្ទីរសម្រាកព្យាបាលម្នាក់ករណីដកកាំភ្លើងវាយក្បាលសន្តិសុខឲ្យរបួស

 

​កណ្ដាល​៖​សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​មន្ដ្រី​យោធា​ពាក់​ផ្កាយ​មួយម្នាក់​និង​ត្រូវជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​យីហោ​សុខ​ម៉េង​ដែល​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​សន្ដិសុខ​ម្នាក់​បណ្ដាលឱ្យ​ដួលសន្លប់​ក្នុង​ថ្លុកឈាម​។​ហេតុការណ៍​នេះ​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃត្រង់​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២១​។​

​ប្រភពពី​លោក​វរសេនីយ៍ឯក​មានសំណាង​អធិការនគរបាល​ស្រុក​អង្គស្នួល​បានឱ្យដឹងថា​៖​ជនបង្ក​គឺជា​ម្ចាស់​គ្លីនិក​នេះ​ជាម​ន្ដ្រី​យោធា​ពាក់​ផ្កាយ​មួយ​ផង​និង​ជា​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​យីហោ​សុខ​ម៉េង​នេះ​ផង​។​ក្រោយពី​បង្កហេតុ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​យកទៅ​សួរនាំ​។​

​ចំពោះ​ហេតុការណ៍​ដែល​នាំឱ្យមាន​អំពើហិង្សា​នេះ​កើតឡើង​លោក​អធិការនគរបាល​ស្រុក​មិនទាន់​បញ្ជាក់​ឱ្យដឹង​នៅឡើយ​ទេ​កំពុងធ្វើការ​សួរនាំ​ជនបង្ក​និង​ជនរងគ្រោះ​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *