Uncategorized

ទំនប់អាងទឹកបាសាក់បានបាក់ដោយសារជំនន់ទឹកភ្លៀង

 

​ភ្នំពេញៈ​ទំនប់​អាងទឹក​បាសាក់​ស្ថិតក្នុង​ឃុំ​បាសាក់​ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង​ដែលមាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ​ជា​២០​លាន​ម៉ែត្រគូប​បាន​បាក់​ដាច់​ចំនួន​២​កន្លែង​និង​ហូរ​ច្រោះ​ដាច់​ទំនប់​មួយកន្លែង ក្រុមការងារ​ត្រៀម​គ្រឿងចក្រ​ចាំ​ទប់​រក្សា​ទឹក​ទុក​វិញ​ពេល​ល្បឿន​ទឹក​ហូរ​ចុះខ្សោយ​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ទទួល​មុខព្រួញ​ខេត្តបាត់ដំបង​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៩​ខែតុលា​ថាៈ​ទំនប់​បាសាក់​បាច់​ដោយសារ​ទឹកធ្លាក់​មកពី​តំបន់ភ្នំ​ខ្លាំង​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​អ្នកនាំពាក្យ​រូបនេះ​បានបញ្ជាក់​ពី​កន្លែងកើតហេតុ​មក​ថា​ទឹកបាន​ហូរ​ធ្លាក់​មកពី​ភ្នំ​យ៉ាងគំហុក​នៅពេល​ជិត​ភ្លឺ​ថ្ងៃនេះ​ធ្វើឱ្យ​អាងទឹក​ដែល​មិន​ទំនប់​បង្ហារ​និង​មានតែ​ទ្វារ​ទឹក​បិទ​បើក​ដោយ​ស្វ័យប្រវត្តិ​នេះ​ដាច់​ចំនួន​២​កន្លែង​ប្រវែង​ង​ជាង​៣០​ម៉ែត្រ​។​

​លោក​ចាន់​យុ​ត្ថា​ដែល​កំពុង​នៅ​ជាមួយ​លោក​ឡុង​ផល្គុណ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង​បាន​និយាយ​ឱ្យដឹងទៀតថា​ក្រុមការងារ​បាន​ត្រៀម​គ្រឿងចក្រ​រួចហើយ​ដើម្បី​ទប់​ទំនប់​ដែល​បាក់​នេះ​ឡើងវិញ​ពេល​ល្បឿន​ទឹក​ហូរ​ខ្សោយ​បន្តិច​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *