Uncategorized

ចែករបាំងប្លាស្ទិកជូនដល់ទីតាំងអាជីវកម្មដ្ធានតាមដងស្ទឹងដោយឥតគិតថ្លៃ

 

សៀមរាប​:​លោក ទៀ សីហា អភិបាល ខេត្តសៀមរាបកាលពី​រសៀល​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០ ​បាន​ចាត់​មន្ត្រី​និង​សមាជិក​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ចុះ​ចែក​របាំង​ប្លា​ស្ទិ​ក​ចំនួន​២.៥០០​របាំង ជូន​ដល់​បងប្អូន​អាជីវករ​ក្នុង​ក្រុង​សៀមរាប​ដោយ​ឥតគិតថ្លៃ​។​

​លោក​ទៀ​សីហា​អភិបាលខេត្ត​ក៏បាន​ផ្សព្វផ្សាយ​និង​ជំរុញ​ដល់​ប្រតិបត្តិ​ករ​ទេសចរ​ដែល​បានធ្វើ​បដិសណ្ឋារកិច្ច​ភ្ញៀវទេសចរ​លើ​គ្រប់​សេវាកម្ម​ក្នុង​ខេត្ត​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ប្រយុទ្ធ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​បាន​ចំនួន​ពីរលើក​មកហើយ​។​លោក​បាន​បន្តថាៈ​ជាមួយនឹង​ចុះ​ចែក​នេះ​បងប្អូន​អាជីវករ​ក៏បាន​ផ្តាំផ្ញើ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគិតគូ​របស់​ថ្នាក់ដឹកនាំ​។​ជាពិសេស​លោក​ទៀ​សីហា​ដែល​តែងតែ​គិតគូ​ពី​សុខភាព​ក៏ដូចជា​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ផងដែរ​។​

​លោក​ក៏បាន​បន្តថាៈ​រដ្ឋបាលខេត្ត​ក៏ដូចជា​ក្រុមការងារ​សូម​ស្នើ​ដល់​បងប្អូន​ដែល​អញ្ជើញ​ចូលរួម​ទាំងអស់​បន្តស​ហ​ការ​ជាមួយ​ក្រុមការងារ​ក៏ដូចជា​ចូលរួម​អនុវត្តតាម​គោល​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ជាមួយ​នោះ​សូមកុំ​ភ្លេច​និង​ត្រូវ​ចងចាំ​នូវ​៣​ចំណុច​ដូចខាងក្រោម​ដើម្បី​ការពារ​និង​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩៖១.​កុំ​ភ្លេច​ត្រៀម​ម៉ាស់​ឬ​ក្រ​ម៉ា​។​២.​កុំ​ភ្លេច​ជែ​ល​ឬ​អាល់កុល​លាងដៃ​(​យើង​បាន​ត្រៀម​សាប៊ូ​លាងដៃ​ជូន​នៅតាម​ទីសាធារណ​ផងដែរ​)​។​៣.​កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​(​ចូលរួម​ការពារ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩)៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *