Uncategorized

មេបញ្ជាការកងពលតូចលេខ៧ជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២០


​ខេត្តព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០២០​នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​បាន​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​ឆ្នាំ​២០២០​នឹងដាក់​ចេញ​ទិសដៅ​ការងារ​យោធារ​ឆ្នាំ​២០២១​។​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ដួង​សំនៀង​មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​កងកម្លាំង​ទាំង​៤​ចំណុះ​កងពល​ដើម្បី​ផ្លាស់ប្ដូរ​នូវ​បទពិសោធន៍​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ដួង សំនៀង មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧ បាន​មានប្រសាសន៍ ថាៈ​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​,​ស្ថេរភាព​នយោបាយ​,​សេដ្ឋកិច្ច​,​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​កាន់តែ​មាន​ភាពល្អ​ប្រសើរឡើង​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ដួង សំនៀង បាន​ថ្លែង​កោតសរសើរ និង វាយតម្លៃ ខ្ពស់ ចំពោះ ការ អនុវត្ត តួនាទី និង​ភារកិច្ច​យ៉ាងសកម្ម​ប្រកបដោយ​ស្មារតី ទទួលខុសត្រូវ ខ្ពស់ របស់​នាយ ពលទាហាន និង​សូម​គាំទ្រ​លើកទឹកចិត្ត​ឱ្យ​បន្ត​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី ឈាន ទៅ សម្រេច ភារកិច្ច កាន់តែ ល្អ ប្រសើរ ជូន ជាតិ មាតុភូមិ និង ប្រជាជន នៃ យើង​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *