Uncategorized

គ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់សិលាបណ្ដាលឲ្យបុរសម្នាក់ស្លាប់

 

​ព្រះសីហនុ​៖​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយមាន​រថយន្ត​បាន​បើក​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​បុរស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ករណីនេះ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១១២​និង​១១៣​ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល​ឃុំ​អូរ​បាក់រទេះ​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២១​ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សាក្សី​បានឱ្យដឹងថាៈ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ពណ៌​ទឹកប្រាក់​ពាក់​ផ្លាកលេខ​ព្រះសីហនុ​2A4750​។​រថយន្ត​បាន​បុក​ជាមួយ​ម៉ូតូ​ពណ៌​ទឹកមាស​ពាក់​ផ្លាកលេខ​ភ្នំពេញ​1DP0932​ទិសដៅ​ផ្ទុយគ្នា​។​ក្នុង​ហេតុការណ៍​នេះ​បណ្ដាលឱ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​សៀន​ស៊ឹម​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​នៅ​ភូមិ​ចាំ​ស្រី​ឃុំ​កំពង់សីលា​ស្រុក​កំពង់សីលា​ខេត្ត​ព្រះសីហនុ​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​។​អ្នកបើកបរ​រថយន្ត​គេចខ្លួនបាត់​៕​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *