ភ្នំពេញ៖កម្មករសំណង់ម្នាក់ខណៈដែលឡើងលើបង្គោលភ្លើងដើម្បីទាក់ខ្សែកាបទប់បង្គោលដែលទ្រេត បែជាឆ្លងឆក់ស្លាប់ភ្លាមនៅកន្លែង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះ ពៅ វែង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករដាក់លូ ស្នាក់នៅផ្ទះជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត នៅស្រុកអង្គរជ័យ ខេត្តកំពត ។មុនពេលកើតហេតុជនរងគ្រោះធ្វើការងារសំណង់ដាក់លូត្រង់ចំណុចនោះ។ពេលដែលកាយដីធ្វើឱ្យបង្គោលភ្លើងវាទ្រេតទើបក្រុមសំណង់បានឱ្យជនរងគ្រោះឡើងទៅលើបង្គោលក្នុងបំណងទាក់កាបទាញតម្រង់បង្គោលវិញ។តែពេលឡើងទៅប៉ះនឹងខ្សែភ្លើងទើបបណ្តាលឱ្យឆ្លងឆក់ធ្លាក់ស្លាប់មួយរំពេច៕