បាត់ដំបង៖កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តនៅព្រឹកថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យ២នាក់និងវត្ថុតាងមួយចំនួនទៅតុលាការពីបទជួញដូរគ្រឿងញៀន។ជនសង្ស័យទាំង២នាក់នេះត្រូវកម្លាំងនគរបាលស្រុកបវេលឃាត់ខ្លួនបាននៅចំណុចភូមិទំនប់ទឹកឃុំ ស្រុកបវេលខេត្តបាត់ដំបងកាលពីយប់ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២០ ។
មន្ត្រីប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថា៖ជនសង្ស័យទាំង២នាក់នេះមានឈ្មោះឆាន់ បូរីអាយុ១៩ឆ្នាំនៅភូមិ បឹងសង្កែឃុំអម្ពិលប្រាំដើមស្រុកបវេលនិងឈ្មោះជឿន សុធាអាយុ២១ឆ្នាំនៅភូមិបួរុនឃុំអម្ពិលប្រាំដើមស្រុកបវេល។វត្ថុតាងដកហូតមាន៖ថ្នាំញៀនប្រភេទមេតំហ្វតាមីន(ម៉ាទឹកកកICE)ចំនួន១ថង់។ទុយោទម្ងន់០,៤៥ក្រាម,ទូរស័ព្ទដៃ១គ្រឿងនិងម៉ូតូ១គ្រឿងគ្មានស្លាកលេខ។ជនសង្ស័យទាំង២នាក់និងវត្ថុតាងត្រូវកម្លាំងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕