បន្ទាយមានជ័យ៖កុមារម្នាក់ស្ថិតក្នុងគ្រួសារក្រីក្រមួយរកអង្ករច្រកឆ្នាំងស្ទើរមិនបានដើរជីកទំពាំងឬស្សីនៅព្រំដែនភ្នំដងរ៉ែកបានជាន់មីនផ្ទុះបណ្តាលឱ្យរបួសធ្ងន់កាលពីល្ងាចថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០ ។
មន្ត្រីនគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៨០៧ បានឱ្យដឹងថា៖កម្លាំងនគរបាលយោធានៅព្រំដែននិងនគរបាលប៉ុស្តិ៍រដ្ឋបាលគឺមានកុមាររាម្នាក់បានទៅរកជីកទំពាំងនៅមាត់អូរព្រំដែនជួរភ្នំដងរ៉ែកបានជាន់មីនប្រឆាំងមនុស្សបណ្តាលឱ្យផ្ទុះរបួសជាទម្ងន់។
ជនរងគ្រោះមានឈ្មោះឈុំខេនភេទប្រុសអាយុ១៤ឆ្នាំមាននៅជាមួយគ្រួសារទីទ័លក្រក្នុងភូមិដងរ៉ែកឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។កងកម្លាំងនគរបាលនិងយោធាបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យបង្អែកស្រុកថ្មពួកដើម្បីសង្គ្រោះបន្ទាន់។កម្លាំងបានចូលរួមសោកស្តាយហើយអំពាវនាវដដែលជាដដែលថាសូមបងប្អូនពលរដ្ឋកុំប្រថុយចូលទៅតំបន់ខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃព្រោះមានបង្កប់គ្រាប់មីនច្រើនណាស់៕