Uncategorized

ខេត្តបាត់ដំបងយកទីតាំងចំនួន៣នៅព្រំដែនធ្វើចត្តាឡីស័កពលករខ្មែរវិលមកពីប្រទេសថៃ

 

បាត់ដំបង​៖​អាជ្ញាធរខេត្ត​បាត់ដំបង​បាន​ជ្រើស​យក​ទីតាំង​ចំនួន​៣​នៅជាប់​តំបន់​ព្រំដែន​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​ពលករ​ខ្មែរ​ដែល​វិល​ក្នុងដំណាក់កាល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​នៅ​ប្រទេស​ថៃ​។​ក្រោយពី​លោក សឿ​ម ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្តបាត់ដំបង​ចុះ​ពិនិត្យ​រៀបចំ​ដើម្បី​អនុវត្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ក្នុងនោះ​មាន​ទីតាំង​ចំនួន​២​ស្ថិតនៅក្នុង​ស្រុក​កំរៀង និង​មួយ​ទីតាំង​ទៀត​ស្ថិតនៅក្នុង​ស្រុក​សំពៅ​លូន​។​

​ទីតាំង​ដែលមាន​លក្ខណៈ​អំណោយផល​ទី​១​នៅក្នុង​បរិវេណ​វិទ្យាល័យ​កំរៀង​មាន​ចំនួន​៤២​បន្ទប់ ដោយ​ក្នុង​មួយ​បន្ទប់ៗ​អាចឱ្យ​ពលករ​សម្រាក​បាន​ចំនួន​១០​នាក់​,​ទីតាំង​ទី​២​គឺ​ស្ថិតនៅក្នុង​មណ្ឌល​សុខភាព​ត្រាង​មាន​គ្រែ​សម្រាក​ចំនួន​២០​គ្រែ​ក្នុងស្រុក​កំរៀង​។​ដោយឡែក​ទីកន្លែង​ទី​៣​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​ជ្រៃ​សីមា​ឃុំ​ជ្រៃ​សីមា​ស្រុក​សំពៅ​លូន​មាន​ចំនួន​១០​បន្ទប់​ដោយ​មួយ​បន្ទប់ៗ​រៀបចំ​ឱ្យ​ពលករ​សម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ចំនួន​១០​នាក់​។​ដើម្បី​ការ​រពារ​ការឆ្លង​រីក​រាលដាល​ចូលក្នុង​សហគមន៍ ដោយ​តម្រូវឱ្យ​អនុវត្ត​យ៉ាង​ហ្មត់ចត់​តាម​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង វិធានការ​របស់​ក្រសួងសុខាភិបាល​។​

​តាម​ការបញ្ជាក់​ពី​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បានបង្ហាញ​ឱ្យដឹងថា​៖​ចាប់តាំងពី​អនុវត្តន៍​វិធានការ​ការពារ​ខាងលើ​ក្រុមការងារ​ជំនាញ​កាលពី​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ​២០២០​បាន​បញ្ជូន​និង​ប្រគល់​ពលករ​ចំនួន ១៤​នាក់​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ខ្នង​ផ្ទះ​រៀងៗ​ខ្លួន​។​គិត​ត្រឹម​ម៉ោង​១២:០០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២១​ខែធ្នូ​បាន​បញ្ជូន​ពលករ​ខ្មែរ​ចំនួន​១៧​នាក់​បន្ថែមទៀត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បាន​ត្រៀម​ទុក​។​

​ការរៀបចំ​ទទួល​ពលករ​ខ្មែរ​ហើយ​អនុវត្តន៍​តាម​វិធានការ​ក្រសួងសុខាភិបាល​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ​-១៩​ជាច្រើន​ក្នុង​មួយថ្ងៃៗ​នៅ​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *