បន្ទាយមានជ័យ៖អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានបង្ហាញនាយិកាសាខាថ្មីធនាគាជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យដល់គណៈអភិបាលនៃរដ្ឋបាលខេត្តបន្ទាយមាជ័យ ។បន្ទាប់ពីបានធ្វើពីធីប្រកាសផ្ទៃក្នុងចូលកាន់តំណែងនៅសាលប្រជុំនៃសាខារបស់ខ្លួនកាលពីថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២០។
លោកជាចាន់តូអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជានិងប្រតិភូបាននាំអ្នកស្រីក្រាមបូល័ក្ខពីអតីតនាយិការងនៅសាខាខេត្តសៀមរៀបមកជានាយិកាថ្មីនៃធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យ។ជំនួសលោកថាសុទ្ធានាយកសាខាចាស់ដែលផុតអាណត្តិហើយផ្លាស់ទៅជានាយកសាខាធនាគរជាតិនៃកម្ពុជាខេត្តពោធិសាត់។
នាយកចាស់និងនាយិកាថ្មីបានណែនាំខ្លួនក៏ដូចជាថ្លែងអំណរគុណចំពោះថ្នាក់លើដែលផ្តល់ការជឿទុកចិត្តប្រគល់តួនាទីភារកិច្ចជូនពួកខ្លួនឱ្យបំពេញការងារក៏ដូចជារដ្ឋបាលខេត្តដែលបានបង្កលក្ខណៈងាយស្រួលលើការអនុវវត្តបានប្តេជ្ញាថា នឹងខិតខំបន្តទ្វេឡើង ។
លោកជាចាន់តូបានណែនាំឱ្យនាយិកាថ្មិនិងមន្ត្រីត្រូវស្តាប់និងអនុវត្តតាមបង្គាប់របស់ខ្សែបណ្តោយថ្នាក់លើសហការនិងអនុវត្តតាមការណែនាំរបស់ថ្នាក់លើខ្សែទទឺងរដ្ឋបាលខេត្តដើម្បីសម្រេចលទ្ធផលនិងប្រសិទ្ធការងារ។លោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានកោតសរសើរលោកនាយកសាខាចាស់ដែលជាមន្ត្រីល្អខិតខំបម្រើការងារ។បានស្វាគមន៍នាយិកាខាថ្មីដែលនៅវ័យក្មេងផងឆ្លាតវៃដោយសង្ឃឹមថានឹងសម្រេចបានជោគជ័យលើការងារបច្ចុប្បន្នភាព៕