Uncategorized

ពលរដ្ឋខ្មែរ៧នាក់ត្រូវបានអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញបន្ទាប់ពីដោះលែងពីឃុំឃាំង

​សៀមរាបៈ​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៧​នាក់​មកឱ្យ​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​រសៀល​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថាៈ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧ នាក់ ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​មកវិញ​នោះ ១,​ឈ្មោះ​សុខ​ដុប​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​ទី​២,​មានឈ្មោះ​រិ​ទ្ធ លុក ភេទ​ប្រុស​អាយុ ៤២ ឆ្នាំ​។​ទី​៣ មានឈ្មោះ​ហម លឿន ភេទ​ប្រុស​អាយុ ៤៦ ឆ្នាំ​។​ទី​៣ មានឈ្មោះ​ហុំ ដា ភេទ​ប្រុស​អាយុ ២៨ ឆ្នាំ​។​អ្នក​ទាំង​បួន​រស់នៅ​ភូមិ​រលំ​ថ្ម ឃុំ​រំដោះ​ស្រែ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​ពួកគេ​ត្រូវ​ថៃ​ចាប់ខ្លួន​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៨​ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់​ចូល​តាម​ច្រក​អានសេះ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ហើយ​បាន​ជាប់ពន្ធនាគារ​នៅ​ខេត្ត​អ៊ូរ​ប៊ុន​។​

​ទី​៥ មានឈ្មោះ​មឿ​ន សុខ ឃ​ន ភេទ​ប្រុស​អាយុ ៣៤ ឆ្នាំ​រស់នៅ​ភូមិ​រំដួល​៨៨ ឃុំ​ហូរ​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​ចាប់ខ្លួន​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទី​៦ មានឈ្មោះ​នួន សោ​ន ភេទ​ប្រុស​អាយុ ៥៩ ឆ្នាំ​រស់នៅ​ភូមិ​ដុំ​ដៅ ឃុំ​ត្រពាំង​ឃ្លាំង ស្រុក​ឈូក ខេត្តកំពត​។​ចាប់ខ្លួន​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨
​និង​ទី​៧ មានឈ្មោះ វឿន វ​ណ្ណី ភេទ​ប្រុស​អាយុ ៤០ ឆ្នាំ​រស់នៅ​ភូមិ​កំពង់ត្រឡាច ឃុំ​កំពង់ត្រឡាច ស្រុក​បន្ទាយ​សុទ្ធ​ខេត្តកំពង់ឆ្នាំង​។​

​ចាប់ខ្លួន​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៧​អ្នក​ទាំងបី​ត្រូវបាន​ថៃ​ចាប់ខ្លួន​ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង​ខុសច្បាប់ ចូល​តាម​ច្រក​អូ​ស្វាយ ឃុំ​អូ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​មានជ័យ ហើយ​បាន​ជាប់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *