Uncategorized

រថយន្តបែនបើកបុកអ្នកជិះម៉ូតូផ្ទប់រថយន្តសណ្ដោងរ៉ឺម៉កបណ្ដាលឱ្យបុរស់ម្នាក់ស្លាប់

 

​ភ្នំពេញ​៖​រថយន្ត​បែន​បាន​បើក​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​ផ្ទប់​រថយន្ត​សណ្តោង​រ៉ឺ​ក​ម៉ក​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​។​ហេតុ​កាណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​ព្រៃ​ស​ស្ថិតក្នុង​សង្កាត់​ព្រៃ​ស​ខណ្ឌដង្កោ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ជនរងគ្រោះ​មានឈ្មោះ ជឹម ទឹម​អាយុ​២៩​ឆ្នាំមាន​ស្រុកកំណើត​នៅ​ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ​។ ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០០៩ ពាក់​ស្លាក​លេខ កណ្តាល 1I-3960 ។​ចំណែក​រថយន្ត​បែន​បង្ក​ពាក់​ស្លាក​លេខ ភ្នំពេញ​3B-6315 ។​

​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​បាន​ចុះមក​កន្លែងកើតហេតុ​វាស់វែង​និង​ទំនាក់ទំនង​ក្រុមគ្រួសារ​សាច់ញាតិ​ឱ្យមក​ទទួល​សព​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី ចាត់ការ​តាម​នី​តី​វិធី​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *