Uncategorized

សមត្ថកិច្ចចាប់ពិន័យរថយន្តមិនយោគយល់ស្លាកលេខស្លាក,ខម,នប,ឬរដ្ធក្តីឲ្យតែចតល្មើសច្បាប់ចរាចរណ៍

​ភ្នំពេញៈ​កាលពី​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០​រថយន្ត​ពាក់​ស្លា​កលេ​ខេមរភូមិន្ទ​,​នគរបាល​ឬ​រដ្ឋ​ក៏ដោយ​ដែល​ចត​លើ​ចិញ្ចើមផ្លូវ​ល្មើសច្បាប់​ចរាចរណ៍​ត្រូវ​សមត្ថកិច្ច​ខណ្ឌទួលគោក​ចុះ​ចាក់សោរ​កង់​រថយន្ត​រួច​អូស​យកទៅ​រក្សាទុក​ដើម្បី​ធ្វើការ​អប់រំ​និង​ផាកពិន័យ​តាម​នីតិវិធី​ច្បាប់ ។​

​មន្ត្រីប៉ូលិស​ខណ្ឌ​ដែល​ចុះ​ធ្វើ​ការងារ​នេះ​បានឱ្យដឹងថា​សមត្ថកិច្ច​និង​អាជ្ញាធរ​ខណ្ឌ​បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ដោយបាន​ចាក់សោ​កង់​រថយន្ត ដែល​ចត​ខុស​ទិស​និង​ស្លាក​សញ្ញា​ហាម​ចត​ចំនួន​៣​គ្រឿង​ដើម្បី​ធ្វើការ​អប់រំ​និង​ផាកពិន័យ​ទៅតាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​
​ក្នុងការ​អនុវត្ត​ការងារ​នេះ កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការអប់រំ​ម្ចាស់​អាជីវកម្ម ដែល​លក់ដូរ​លើ​ទ្រូងផ្លូវ ត្រូវ​លក់​ចូល​ក្នុងផ្ទះ​របស់ខ្លួន​និង​ឈប់​យក​មធ្យោបាយ​មក​ច​ត​លើ​ទ្រូងផ្លូវ​នាំឱ្យ​កកស្ទះ​ចរាចរណ៍​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​សមត្ថកិច្ច​សុំឱ្យ​ម្ចាស់​រថយន្ត​ទៅ​ទទួល​ការផាកពិន័យ​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​។​ជាមួយគ្នា​នេ​ញ​ដែរ​ក៏​សុំ​អង្វរ​ដល់​ម្ចាស់​រថយន្ត​ទាំងឡាយ​មេត្តា​កុំ​ចត​រថយន្ត​តាមតែ​ចិត្ត​នឹកឃើញ ត្រូវ​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​៕​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *