Uncategorized

រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់ម្នាក់

 

កំពង់ស្ពឺ​៖​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យមនុស្ស​ម្នាក់​ស្លាប់​និង​រងរបួស​ធ្ងន់​ម្នាក់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៤.៣៥ ស្ថិត​ត្រង់ចំណុច​ភូមិ​ព្រៃ​សុ​ភី ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺកាលពី​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​ឱ្យដឹងថាៈ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាកលេខ កំពង់ស្ពឺ​1K-8946 បើកបរ​ដោយ​ឈ្មោះ ភួង ម៉េង​ហួរ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ។ ឌុប​មនុស្ស​ម្នាក់​ឈ្មោះ អ៊ីវ សុវណ្ណារ៉ា​ក់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ។ ​លុះ​បើក​មកដល់​ចំណុច​ខាងលើ​បាន​​ជ្រុល​ទៅបុក​រថយន្ដ​ពាក់​ស្លាក​លេខ កំពង់ស្ពឺ​3A-8799 អ្នកបើកបរ​ឈ្មោះ ព្រឿង ម៉េង​ស្រ៊ុន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​៕​​សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *