Uncategorized

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះជួបសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង បានរៀបចំពិធីសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខណ្ឌ ក្រសួងការពារជាតិ ក្រោមអធិបតីភាព ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលរង នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកមេបញ្ជាការរង ប្រធានមន្ទីរ អង្គភាព ក្នុងខេត្ត និងនាយទាហាន នាយទាហានរង ជាច្រើនរូបទៀត។

ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងដឹងគុណជានិច្ចនូវគំរូវីរៈភាពដ៏អង់អាចក្លាហាន របស់យោធិនដែលត្រូវចូលនិវត្តន៍នាពេលនេះ ដែលកន្លងមក ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុ ការពារជាតិ មាតុភូមិ ឱ្យទទួលបានសុខ សន្តិភាព និង មានការអភិវឌ្ឍន៍ រហូតដល់សព្វថ្ងៃ និងសូមរក្សានូុវ ប្រពៃណី ទាំងនេះ ដើម្បីចូលរួមថែរក្សា ការពារសុខ សន្តិភាព និង រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន ថ្កុំថ្កើង រុងរឿង ជានិច្ចនិរន្តរ៍ តទៅថ្ងៃអនាគត។

ក្រោយពីការសំណេះសំណាលរួច ឯកឧត្តម បានធ្វើការផ្តល់ជូននូវអំណោយមួយចំនួន ដែលក្នុង ម្នាក់ៗទទួលបាន រួមមាន៖ អង្ករ ០៥ ការ៉ុង, មីជាតិ ១កេស, ត្រីខកំប៉ុង ១យួរ, ថវិកា ចំនួន ២០០,០០០ រៀល (អំណោយ ឯកឧត្តម អភិបាលខេត្ត) និង លិខិតជូនពរមួយ។ ជាទីបញ្ចប់ ឯកឧត្តម ជូនពរដល់អង្គពិធីទាំង មូល សូមជួបប្រទះនូវពុទ្ធពរ ទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *