TL.012417770/087707799
ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ សម្រាប់មន្ត្រីអនុវត្តច្បាប់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។
វគ្គបណ្តុះបណ្តាលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៦-២៧ វិច្ឆិកា ២០២០ ត្រូវបានបញ្ចប់ ដោយមានសិក្ខាកាមជាមន្ត្រីអនុវត្តច្បាប់ចូលរួម ចំនួន ៤០រូប មកពីកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ កងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក និងកងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៕