Uncategorized

សមត្ថកិច្ចបង្ក្រាបសង្វៀនជល់មាន់នៅស្រុកតំបែរ ដកហូតម៉ូតូ ២២គ្រឿង

​ត្បូងឃ្មុំ​ ៖​ នៅ​រសៀល​ ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៤​និង​៣០​នាទី​ ​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ​ បែន​ រ័​ត្ន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ សហការ​ ជាមួយ​កម្លាំង​ជំនាញ​ស្រុក​តំបែរ​ បាន​ចុះ​បង្ក្រាប​កន្លែង​លួចលាក់​លេងល្បែង​ស៊ីសង​ខុសច្បាប់​មួយ​កន្លែង​(​ជល់​មាន់​អាប៉ោង​)​ នៅ​ចំណុច​ចំការ​កៅស៊ូ​ក្នុងភូមិ​គោក​ស្រុក​ ឃុំ​គោក​ស្រុក​ ស្រុក​តំបែរ​ ខេត្ត​ត្បួ​ង​ឃ្មុំ​ ។​

​ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​ អ្នកលេង​រត់គេច​ខ្លួន​បាត់​អស់​ ដោយ​បាន​បន្សល់​ទុក​វត្ថុ​តាង​រួម​មាន​ ៖​ -​ ម៉ូតូ​ចំនួន​ចំនួន​២២​គ្រឿង​,​ -​ មាន់​ចំនួន​១០​ក្បាល​ ក្នុង​នោះ​មាន់​ងាប់​ចំនួន​៥​ក្បាល​,​ -​ តុ​និង​ហាន់​តោ​ចំនួន​០១,​ -​ ចាន​អា​ប៉ោ​ចំនួន​០១​ឈុត​,​ -​ កន្ត្រក់​ដាក់​មាន់​ចំនួន​១០,​ -​ ជញ្ជីង​ថ្លឹង​មាន់​ចំនួន​០១​ ។​

​ក្រោយ​ពី​បាន​ដក​វត្ថុ​តាង​ខាងលើ​រួច​ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ត្បូងឃ្មុំ​ បន្ត​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​តាម​នី​ វិធី​ច្បាប់​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *