ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថខេត្តព្រះវិហារ បាទបង្ក្រាបគ្រឿងញៀនជាង ១.០០០ គីឡូក្រាម

 

ព្រះវិហារ៖កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបង្ក្រាបគ្រឿងញៀនជាង១.០០០គីឡូក្រាម កាលពីយប់ថ្ងៃទី២០ខែ មករាឆ្នាំ២០២៤។គ្រឿងញៀនយ៉ាងច្រើនសន្ធឺកសន្ធាប់នេះត្រូវក្រុមឧក្រិដ្ឋជន បាននាំចេញពីប្រទេសឡាវ ឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេងទៀត។

តាមព័ត៌មានបានឱ្យដឹងថា គ្រឿងញៀនប្រភេទម៉ាទឹកកក ប្រមាណ១.០២០ដុំមានទម្ងន់ប្រមាណ១.០២០គីឡូក្រាម ត្រូវបានរឹបអូសដោយ កម្លាំងអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស។ ខណៈឧក្រិដ្ធជនដឹកតាមរថយន្តប្រភេទម៉ាស្តា ១គ្រឿងនាំចេញពីប្រទេសឡាវឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេង។

មន្ត្រីជាន់ខ្ពស់នៃកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានបញ្ជាក់ថា ពិតជាមានករណីបង្ក្រាបគ្រឿងញៀននេះមែន ។ប៉ុន្តែមិនអាចបញ្ជាក់លម្អិតបានទេ ដោយជំនាញកំពុងតែបន្តនីតិវិធី។មន្ត្រីដដែលបានបន្តថា ក្នុងការបង្ក្រាបនេះមានលក្ខណៈចៃដន្យ ដោយឧក្រិដ្ឋជនបានយកមកប្លុងចោល ទាំងរថយន្តត្រូវកម្លាំងល្បាតប្រទះឃើញ ហើយក៏ត្រួតពិនិត្យឃើញមានគ្រឿងញៀនយ៉ាងច្រើនបែបនេះ។

ប៉ុន្តែទោះយ៉ាងណា កម្លាំងអាវុធហត្ថខេត្តព្រះវិហារ និងអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកការស៊ើបអង្កេតជាបន្ត ពាក់ព័ន្ធករណីគ្រឿងញៀនយ៉ាងសន្ធឹកសន្ធាប់នោះ ដើម្បីឈានដល់ការចាប់ក្រុមឧក្រិដ្ធជន ជួញដូរគ្រឿងញៀនឆ្លងដែន យកមកចាត់ការតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *