ព័ត៌មានសន្តិសុខសង្គម

តុលាការខេត្តកំពង់ស្ពឺ សម្រេចឃុំខ្លួនអតីតឧត្តមសេនីយ៍ត្រីស្នងការរងនគរបាលម្នាក់ ពីបទ”ទ្វេពន្ធភាព”

 

កំពង់ស្ពឺ៖កាលពីថ្ងៃទី២០ ខែមករាចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាលេខ១១២៥ ចុះថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ សម្រេចឃុំខ្លួនអតីតឧត្តមសេនីយ៍ត្រី ង៉ាម រី ជាបណ្តោះអាសន្នពីបទ“ទ្វេពន្ឋភាព”។

សមត្ថកិច្ចបានឱ្យដឹងថា លោក សេង រិទ្ធី ចៅក្រុមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន ឧត្តមសេនីយ៍ត្រី ង៉ាម រី ពីបទ“ទ្វេពន្ឋភាព”ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ខែមករាកន្លងទៅ។បទល្មើសព្រហ្មទណ្ឌមានចែងនិងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា៤ និងមាត្រា៩ នៃច្បាប់ឯកពន្ឋភាព។

គួររំលឹកថាឧត្តមសេនីយ៍ត្រី ង៉ាម រី ឈ្មោះដើម ឃុត វឌ្ឃនា អាយុ៥២ឆ្នាំទីកំណើតភូមិខ្ទរ ឃុំព្រែកលាប ស្រុកមុខកំពូល ខេត្តកណ្តាល ។បច្ចុប្បន្ននៅភូមិសែនសុខ៣ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។មុនឃាត់ខ្លួនជាស្នងការង ទទួលផែនការពារនិងអន្តរគម៍ នៃស្នងរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *