ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលរាជធានីភ្នំពេញ ស្វែងរកចាប់អ្នកបើករថយន្តបុកម៉ូតូ បង្កឲ្យម្ដាយកូនស្លាប់ និងប្ដីរងរបួសធ្ងន់

 

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ បានស្វែងរកចាប់អ្នកបើករថយន្ត បន្ទាប់ពីបុកជាមួយម៉ូតូ បង្កឱ្យមានអ្នកស្លាប់និងរបួស ហើយរត់គេចខ្លួន។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែធ្នូ ។

ក្រោយមានហេតុការណ៍ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវតាមរកចាប់អ្នកបើករថយន្តបង្ក ដែលកំពុងរត់គេចខ្លួនឱ្យខាងតែបាន ដើម្បីយកមកអនុវត្តតាមច្បាប់។

គួរបញ្ជាក់ថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែធ្នូ ដោយរថយន្តម៉ាកHUM MER បានបុកជាមួយម៉ូតូម៉ាក NEX ផ្លាកលេខព្រៃវែង 1Q-7635។ម៉ូតូជិះឌុបគ្នា៣នាក់ប្តីប្រពន្ធនិងកូន បណ្តាលឱ្យស្លាប់និងរងរបួស ហើយរថយន្តបើករត់គេចបាត់។

សពស្រ្តីដែលឈ្មោះ គ្រួច សាមឹត អាយុ២០ឆ្នាំស្នាក់នៅបន្ទប់ជួល ម្តុំចម្ការដូងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ទីកំណើតភូមិដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ចំណែកប្តីឈ្មោះ យឿន យុន អាយុ២៣ឆ្នាំជាកម្មករប្រមូលសំរាម រងរបួសធ្ងន់ រីឯកូនអាយុ២ខួបស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *