ព័ត៌មានសន្តិសុខសង្គម

កម្លាំងចម្រុះចាប់ឈើលេខ១ជិត ២០០ដុំ នៅស្រុកសង្គមថ្មី

ព្រះវិហារ៖សមត្ថកិច្ចជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុករវៀងបានសហការនគរបាលប៉ុស្តិ៍,អាវុធហត្ថផ្ទៃប្រទេស, អាវុធហត្ថស្រុកនិងកម្លាំងអាជ្ញាធរមូលដ្ឋានបានចុះស្រាវជ្រាវនិងបង្ក្រាបបទល្មើសព្រៃឈើ២ទីតាំងនៅថ្ងៃទី១៨,១៩ខែសីហា ឆ្នាំ២០២១ ។

បទល្មើសនោះនៅភូមិតាសែងកណ្តាល ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយចាប់ យក អនុផលព្រៃឈើដោយគ្មានការអនុញ្ញាត។ជាប្រភេទលេខ១ឈ្លីកសរុបចំនួន១៣៧ដុំ ប្រព្រឹត្តដោយជនមិនស្គាល់មុខដោយរត់គេចខ្លួនបាត់អស់។ទីតាំង១នៅទួលចម្ការចេកភូមិតាសែងជើងដែលមានឈើរចំនួន ១៦ដុំ និងទីតាំងទី២នៅប្រឡាយកូនស្ពានខាងកើតភូមិតាសែងកណ្តាលមានចំនួន ១២១ដុំជា ប្រភេទឈើឈ្លីកសរុប ចំនួន ១៣៧ដុំ។

  1. នៅថ្ងៃទី១៩ ខែសីហាក្រុមការងារបន្តចុះចាប់បានមួយទីតាំងទៀតបានឈើចំនួន ២៨ដុំ។ក្រុមល្មើសទាំងនោះបានដឹកតាមរថយន្ដទំនើបៗចេញតាមច្រកតាសែងស្ពោះទៅស្រុកស្ទោងចូលខេត្តកំពង់ធំ។
    លោក ស៊ុ ស៊ីវុត្ថានាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានឱ្យថា ឈើខាងលើដែលពលរដ្ឋចូលទៅកាប់នោះ គឺកើតឡើងដោយមានក្រុមមេឈ្មួញបានបំផុសបំផុល និងឱ្យតម្លៃខ្ពស់។ លោកបានបន្តថា ក្រុមឈ្មួញទាំង នោះសមត្ថកិច្ចបានកំពុងស្រាវជ្រាវវែកមុខ យកជនល្មើសទាំងនោះមកផ្ដន្ទាទោសតាមច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *