ព័ត៌មានសន្តិសុខសង្គម

ត្រៀមបញ្ជូនបុរសយកកាំបិតចាក់ប៉ូលីសឲ្យរបួស២នាក់ ទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលខេត្តកណ្ដាលបានចាប់ជនសង្ស័យដែលប្រើប្រាស់គ្រឿងញៀនហួសកម្រិតហើយយកកាំបិតចុងស្រួចចាក់កម្លាំងសមត្ថកិច្ចនឹងត្រៀមបញ្ជូនទៅតុលាការ។
មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីល្ងាចថ្ងៃទី១៩ខែមិថុនា។ជនសង្ស័យ ឈ្មោះអែលការីម អាយុ៣០ឆ្នាំនៅភូមិ ឃុំឬស្សីខាងលើ។ជនរងគ្រោះ២នាក់ឈ្មោះ រ៉នី គឹមរី អាយុ២៨ឆ្នាំ ប្រជាការពារនៅភូមិឃុំជាមួយគ្នារបួសធ្ងន់និង ឈ្មោះឈុន សុផលឮអាយុ៣៩ឆ្នាំជាមន្ត្រីប៉ូលិសប៉ុស្តិ៍របួសធ្ងន់។
កាលពីរសៀលថ្ងៃទី១៩ខែមិថុនាម្ដាយជនសង្ស័យបានទូរសព្ទប្រាប់នគរបាលប៉ុស្តិ៍សូមឱ្យជួយអន្តរាគមន៍ផងព្រោះជនសង្ស័យជាកូនបែកថ្នាំកំពុងអុកឡុកក្រុមគ្រួសារនិងអ្នកជិតខាង។ភ្លាមនោះនគរបាលនិងប្រជាការពារបានចុះទៅដល់ក៏ហៅជនសង្ស័យឱ្យបើកទ្វារ។
ជនសង្ស័យបើកទ្វារហើយស្ទុះចេញមកកាន់កាំបិតចុងស្រួចក៏ចាក់ទៅលើប្រជាការពារនិងប៉ូលិសប៉ុស្តិ៍ឱ្យរងរបួសធ្ងន់។ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលនិងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *