ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចខណ្ឌឬស្សីកែវ ចុះបង្ក្រាបបិទទីតាំងអាជីវកម្មឆ្នោតឡូតូខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ ១៧៦៤ ផ្លូវជាតិលេខ៥ ភូមិខ១ សង្កាត់ច្រើនចំរេះទី២

(ភ្នំពេញ) នាព្រឹក​ថ្ងៃព្រហស្បត៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ អនុវត្តតាមការដឹកនាំរបស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ​ បានដឹកនាំកម្លាំងចម្រុះ ចុះបិទទីតាំងអាជីវកម្មឆ្នោតឡូតូខុសច្បាប់ ១កន្លែង ស្ថិតនៅផ្ទះលេខ១៧៦៤ ផ្លូវជាតិលេខ៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជ្រកក្រោមស្លាក​យីហោ​ហាងកាហ្វេ(៩៩៩ គីឡូម៉ែត្រលេខ៧) ដែលមានឈ្មោះ សូត្រ ពិសី ភេទស្រី ជាតំណាង។ ក្រុមការងារ​រដ្ឋបាលខណ្ឌបានសម្រេចដកហូតវុត្ថុតាងកុំព្យូទ័រ១គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងបានប្រគល់ជនសង្ស័យខាងលើជូនអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ ដេីម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ជាធរមាន។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *