ព័ត៌មានសន្តិសុខសង្គម

ស្នងការនគរបាលរាជធានីភ្នំពេញ ត្រៀមបញ្ជូនជនសង្ស័យ៣នាក់ លួចម៉ូតូ៤៤គ្រឿងទៅតុលាការ

ភ្នំពេញ៖នគរបាលភ្នំពេញកាលពីម៉ោងជាង១១ព្រឹកថ្ងៃទី២៣ ខែមីនាបានបង្ហាញមុខជនសង្ស័យ៣នាក់ករណីលួចម៉ូតូ៤៤គ្រឿង,រថយន្ត២គ្រឿងនឹងត្រៀមបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះត្រេន ធឿន អាយុ៣៤ឆ្នាំនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ជាមុខសញ្ញាចាស់ធ្លាប់ជាប់គុកទើបតែបានដោះលែង១ខែប៉ុណ្ណោះ។ឈ្មោះ ធី ហេងអាយុ៣០ឆ្នាំ និងឈ្មោះ ស្លេះ បញ្ញា ហៅកៃ អាយុ៣៤ឆ្នាំនៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
កម្លាំងនគរបាលចាប់ជនសង្ស័យបានជាបន្តបន្ទាប់កាលពីរសៀលថ្ងៃទី២០ ខែមីនាឆ្នាំ២០២២ នៅផ្លូវលេខ៤២២សង្កាត់ចោមចៅ២។ដកហូតបានម៉ូតូចំនួន១៤គ្រឿងដែលជារបស់ជនរងគ្រោះនិងរថយន្តម៉ាកកាមរីផ្លាកលេខភ្នំពេញ២T.៨០០៣ព្រមទាំងវត្ថុតាងជាច្រើនទៀត ដែលយកមកបង្ហាញនៅពេលនេះ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានធ្វើសកម្មភាពលួចចំនួន២០ករណីយកបានម៉ូតូចំនួន៤៤គ្រឿង និងរថយន្តចំនួន២គ្រឿង។ក្នុងនោះនៅភ្នំពេញបាន៥ករណីយកម៉ូតូ២៥គ្រឿង-ខេត្តកំពត៥ករណីម៉ូតូ៦គ្រឿងនិងរថយន្ត២គ្រឿង-ខេត្តកំពង់ស្ពឺលួចបាន៦ករណីយកម៉ូតូបាន៧គ្រឿង និងខេត្តតាកែវលួចបាន៤ករណីយកម៉ូតូ៦គ្រឿង ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *