ព័ត៌មានសន្តិសុខសង្គម

នារីម្នាក់មកលោតទឹកសម្លាប់ខ្លួនដោយសារចាញ់ល្បែង នឹងប្ដីអត់ទទួលស្គាល់កូនក្នុងផ្ទៃ

ភ្នំពេញ៖នារីម្នាក់បានមកលោតទឹកសម្លាប់ខ្លួនលើស្ពានជ្រោចង្វាក្នុងយប់តែមួយ រហូតដល់ទៅ២ដង។ប៉ុន្តែត្រូវបានសមត្ថកិច្ច ជួយសង្គ្រោះទាន់ពេល គឺដោយសារតែចាញ់ល្បែង អស់ប្រមាណ២ម៉ឺដុល្លារ ហើយប្តីក៏មិនទទួលស្គាល់កូនក្នុងផ្ទៃទៀត។ហេតុការណ៍នេះបាន កើតឡើងនៅស្ពានជ្រោយចង្វា ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីនគរបាលបានឱ្យដឹងថា៖នារីរូបនេះ ឈ្មោះ ចែត រិទ្ធី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំផ្សារស៊ីឡឹប សង្កាត់ចតុមុខ ខណ្ឌដូនពេញ កំពុងពពោះកូនក្នុងផ្ទៃជិត២ខែ។សមត្ថកិច្ចបន្តថា នារីរូបនេះ បានទៅលោតទឹកសម្លាប់ខ្លួន ដោយសារជ្រុលលេងល្បែងចាញ់ប្រាក់អស់ ២ម៉ឺនដុល្លារ រួចបានទៅសារភាពប្រាប់ប្តី ហើយបានបង្កជាជម្លោះ ឈ្លោះប្រកែកគ្នាពេញផ្ទះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *